នេះ​អាច​ជា​ជម្រើស​តែ​មួយ​គត់​របស់ Isco ទើប​អាច​ចាក​ចេញពី Real Madrid បាន

0

បរទេស​៖ Isco អាច​នឹង​ត្រូវ​រង​ចាំ​ដល់​កុងត្រា​នៅ Real Madrid បញ្ចប់​ហើយ ទើប​គាត់​អាច​ចាក​ចេញពី​ក្លឹ​ប​បាន​។

ខ្សែបំរើ​វ័យ ២៩​ឆ្នាំ រូប​នេះ​ពិតជា​មានការ​លំបាក​ណាស់​នៅ​ទឹកដី​អេ​ស្ប៉ា​ញ ក្នុង​ការ​ស្វែងរក​តំណែង​ក្នុង​ជម្រើស​ដំបូង​វិញ​។

បើ​យ​យោង​តាម​ការ​ចេញផ្សាយ​របស់ AS បានអោយ​ដឹង​ថា​កីឡាករ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​នេះ​ធ្លាប់​ជឿជាក់​ថា​នឹង​ត្រូវ​ចាកចេញ​នៅ​ខែមករា​នេះ ប៉ុន្តែ​មក​ដល់​ពេល​នេះ គឺ​គ្មាន​ការ​ដាក់​សំណើរ​ណាមួយ​សម្រាប់​គាត់​នោះ​ទេ​។ ដូច្នេះ ការ​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន គឺជា​ជម្រើស​តែ​មួយ​គត់​របស់​គាត់​៕