Christian Eriksen វិលចូលទីលាន​ហ្វឹកហាត់​​វិញ ក្រោយ​ពី​គាំងបេះដូង​នៅ​យ៉ូ​រ៉ូ

0

កីឡាករ Christian Eriksen បាន​ចាប់ផ្តើម​ការ​ហ្វឹកហាត់​នៅ​ប្រទេស​ដា​ណឺ​ម៉ាក​វិញ​ហើយ មុន​ពេល​ការ​ត្រលប់​មក​វិញ​ដ៏​មាន​សក្តានុពល​។

គួរ​រំលឹក​ថា ខ្សែប្រយុទ្ធ​វ័យ ២៩ ឆ្នាំ​រូប​នេះ បាន​ចំណាយពេល​ជា​ច្រើន​ខែ​ក្នុង​ការ​ជា​សះស្បើយ​ឡើង​វិញ បន្ទាប់​ពី​គាត់​បាន​ទទួល​រង​ការ​គាំងបេះដូង​នៅ​លើ​ទីលាន អំឡុង​ពេល​ប្រកួត​របស់​ដា​ណឺ​ម៉ាក​ជាមួយ​ហ្វាំ​ង​ឡង់​នៅ Euro ២០២០ ក្នុង​ខែមិថុនា​។

ខ្សែបម្រើ​រូប​នេះ តម្រូវ​ឱ្យធ្វើ​ការ​វះកាត់ ដើម្បី​បំពាក់​ឧបករណ៍​ជំនួយ​បេះដូង (ICD) ក្នុងអំឡុងពេល​ហ្វឹកហាត់ ប៉ុន្តែ​គាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លេង​ឱ្យ​ក្លឹ​ប​បច្ចុប្បន្ន​របស់​គាត់​នៅ Inter Milan នៅឡើយ​ទេ ដោយសារ​តែ​ច្បាប់​វេជ្ជសាស្ត្រ​នៅ​ក្នុង​បាល់ទាត់​អ៊ី​តា​លី​។

យោង​តាម BT បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក Eriksen បាន​និង​កំពុង​ប្រើប្រាស់​សម្ភារៈ​បរិក្ខារ​ពេទ្យ​នៅ​ក្លឹ​ប​អតីត​សាលា Odense Boldklub (OB) របស់​គាត់ ហើយ​បាន​ហ្វឹកហាត់​ជាមួយ​អ្នក​បង្ហាត់​ផ្ទាល់ខ្លួន ដើម្បី​បង្កើន​កាយសម្បទា​របស់​គាត់​៕