មុខសញ្ញា​ជួប​លួច​! លើក​នេះ​នាំ​គ្នា​លួច​ដែក​ក្លោ​ង​ទ្វាររបង​ផ្ទះ

0

កណ្តាល​៖ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ចោរ​រទេះ ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​នៅ​ពេល​យប់ ហើយ​ប្រទះ​អី​លួច​ហ្នឹង​ត្រូវ​បាន​បង​ត្រូវ​បាន​បង្ក្រាប​មួយ​ក្រុម ដែល​មាន​គ្នា ៣​នាក់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ដែក​ក្លោ​ង​ទ្វាររបង​ផ្ទះ កាលពី​វេលា​ម៉ោង​ប្រមាណ ៣:៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំនុច​ភូមិ​ព្រែក​ហូរ​កេ​ី​ត​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ក្នុង​នោះ​ជន​រង​គ្រោះ​មានឈ្មោះ ស៊ុន សុវណ្ណ ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ព្រែក​ហូរ​កើត​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​លក់​បន្លែ​។ ចំណែក​ជនសង្ស័យ​៣​នាក់​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ស្រៀ​ង ដួង ភេទ​ស្រី អាយុ ២៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខ័​ណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​, ឈ្មោះ ហែម វណ្ណៈ ហៅ​ធី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខ័​ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ សុខ ប្រុស ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ព្រៃធំ ឃុំ​ព្រៃធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​។

ក្នុង​នោះ​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​HONDA125​ពណ៌​ខ្មៅ​សេរី​២០០៥​ពាក់​ផ្លា​ក​លេខ​ភ្មំ​ពេញ​1N8739, រទេះអូស​ធ្វេ​ី​ពី​ដែក​ពណ៌​ខៀវ​ចំនួន​១, ដែក​បួន​ជ្រុង​ឆ្នៃ​ជា​ក្លោ​ង​ទ្វារ​មាន​បណ្តោយ​២,៥០​ម៉ែត្រ ទទឹង​២​ម៉ែត្រ​ចំនួន​៦​កំណាត់​(​របស់​ជន​រង​គ្រោះ​), ប៊ីដុង​ជ័រ​ចំណុះ​៣០​លី​ត្រ​ចំនួន​៣, ទូរ​សព្ទ​ដៃ​ចំនួន​៣​គ្រឿង​(​ម៉ាក​SAMSUNG​ពណ៌​១, ម៉ាក​NOKIA N​ចុច​ពិល​១, មិន​ស្គាល់​ម៉ាក​១) និង​កាបូ​ស្ពាយ​ពណ៌​សូកូឡា​ចំនួន​១ ។

សភាព​នៃ​រឿងហេតុ​គឺថា​នៅ​វេលា​កេ​ី​ត​ហេតុ​ខាង​លេ​ី ពេល​ដែល​ជន​រង​គ្រោះ​និង​ក្រុម​គ្រួសារ​កំពុង​តែ​ដេក​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​។ ពេល​នោះ​ស្រាប់តែ​ក្រុម​ជនសង្ស័យ​បាន​ធ្វេ​ី​សកម្មភាព​លួច​យក​ដែក​ក្លោ​ង​ទ្វារ​ដែល​ជន​រង​គ្រោះ​ទុក​នៅ​មុខ​ផ្ទះ លេ​ី​ក​ដាក់​លេ​ី​រទេះអូស​ដោយ​ម៉ូតូ​ក៏​ត្រូវ​ជន​រង​គ្រោះ​ឃេ​ី​ញ​ទាន់​បាន​នាំ​គ្នា​ចាប់​ឃាត់ខ្លួន​រួម​ទាំង​វត្ថុ​តាង​ប្រគល់​ជូន​សមត្ថកិច្ច​យក​មក​សាកសួរ​នៅ​ប៉​ស្តិ៍​រួច​បញ្ជូន​បន្ត​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដេ​ី​ម្បី​ចាត់ការ​តាម​នីតិវិធី​។

សូម​បញ្ជាក់​ថា​កន្លង​មក​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ព្រែក​ហូរ​ធ្លាប់​បាត់​សម្ភារ​:​ប្រេ​ី​ប្រាស់​ផ្សេង​ៗ​ជា​ច្រេ​ី​ន​ដូច​ជា​:​តុ កៅអី ឆ័​ត្រ ឈ្នួ​រ​ខោអាវ ជា​ដេ​ី​ម​ដោយសារ​ក្រុម​ជនសង្ស័យ​ដែល​មាន​រ៉ឺ​ម៉ក​ដឹក​លួច​ពេល​យប់​៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ