ក្លឹ​ប​ចំនួន ២ ​ត្រៀម​ជះ​លុយ ដើម្បី​យក​អ្នកចាំទី​របស់ Real Madrid

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន El Nacional នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ បានអោយដឹងថា Thibaut Courtois គឺជាកីឡាករសំខាន់ម្នាក់នៅក្នុងក្រុម Real Madrid។ ក្នុងនោះ ក្លឹប Juventus និង Newcastle អាចនឹងផ្តល់ទឹកប្រាក់យ៉ាងច្រើន ជាថ្នូរ ដើម្បីអោយគាត់ចាក់ចេញពី Santiago Bernabeu ក្នុងឆ្នាំ ២០២២។

អ្នកចាំទីសញ្ជាតិបែលហ្ស៊ិករូបនេះ អាចនឹងបន្តស្នាក់នៅក្នុងទឹកដីអេស៉្បាញទៀត ប៉ុន្តែគេជឿងជាក់ថាទឹកប្រាក់ដល់ច្រើន អាចធ្វើអោយកីឡាកររូបនេះមានការប្រែប្រួលបាន៕