ការរកស៊ីមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈមានការថមថយ ប៉ុន្តែធុរជនខិលខូចមួយចំនួននៅតែឆ្លៀតឱកាសកេងចំណេញពីប្រជាពលរដ្ឋ ជាក់ស្តែងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ មន្ត្រី ក.ប.ប. ប្រចាំខេត្តព្រៃវែង និងខេត្តកំពតបានរកឃើញភាពមិនអនុលោមក្នុង ៤ដេប៉ូប្រេងឥន្ធនៈ ក្នុងចំណោម ៨ស្ថានីយ/ដេប៉ូ ដែលបានត្រួតពិនិត្យ ស្ថិតក្នុងស្រុកបាភ្នំ និងស្រុកទឹកឈូ។ ចំពោះម្ចាស់អាជីវកម្មដែលប្រព្រឹត្តអំពើមិនសុចរិតក្នុងធុរកិច្ចទាំង៤ខាងលើ ត្រូវបានមន្ត្រីជំនាញចាត់វិធានការពិន័យអន្តរការណ៍ភ្លាមតាមនីតិវិធី៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF