Johnson ជំរុញ​ឲ្យ Lingard ដើរ​ចេញពី Man Utd ព្រោះតែ​…!

0

អតីត​ខ្សែការពារ​ស្ដាំ​របស់ West ham លោក Glen Johnson ផ្តាំ​ទៅ Jesse Lingard ប្រញាប់​រើ​បង្វិច​ចេញ​ក្លឹ​ប Man Utd ជា​បន្ទាន់ ដ្បិតអី​សុពលភាព​កុងត្រា​ត្រូវ​ផុត​នៅ​ចុងខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ ពោល​គួរតែ​ប្រញាប់​ផ្លាស់​ទៅ​ទ្រនំ​ថ្មី ត្រឹម​ទីផ្សារ​ដោះ​ដូរ​ខាង​មុខ​។

ខ្សែបម្រើ​ស្លាប​អង់គ្លេស​វ័យ ២៨ ឆ្នាំ​រូប​នេះ ក៏​មិន​ទាន់​សម្រេច​ច្បាស់ការ​ដែរ អំពី​អនាគត​របស់​ខ្លួន ហើយ​ទាក់ទង​នឹង​រឿង​បន្ត​កុងត្រា​ថ្មី គឺ​មាន​ភាគរយ​ទាប​ណាស់ ដែល​អាច​កើតឡើង​ទៅ​បាន​។

យ៉ាងណាមិញ​លោក Johnson បាន​យល់​ឃើញ​ថា ការ​សម្រេចចិត្ត​ផ្ទេរ​ទៅ​ក្លឹ​ប West Ham United គឺជា​រឿង​ដែល​គួរតែ​ធ្វើ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​។

លោក Johnson និយាយ​ថា «​នៅ West Ham យើង​បានឃើញ​ពី​ភាព​រីករាយ​របស់ Lingard ជាមួយ​បាល់ទាត់ ហើយ​ទម្រង់​លេង​ដ៏​ល្អ​របស់​គេ ក៏​ត្រលប់​មក​វិញ​ដែរ​។ ដោយ​តម្លៃ​ត្រឹម ១០ លាន​ផោន​អី គឺ​វា​ជា​រឿង​អស់សំណើច តើ​អ្នក​អាច​ទៅ​យក​កីឡាករ​នៅ​កម្រិត​ហ្នឹង​បាន​ដោយ​របៀប​ណា ពេល​នេះ0x017d7 អ៊ីចឹង សម្រាប់​តម្លៃ​ខ្លួន Lingard គឺ​សមរម្យ​ហើយ​»​។

«​ដូច្នេះ​ហើយ បើ​ក្លឹ​ប​អាច​យក Lingard ហើយ​គេ​ដឹង​ច្បាស់​ពី​ក្លឹ​ប គេ​ស្គាល់​ពី​ក្លឹ​ប និង​គួប​ផ្សំ​នៅ​ភាពល្អ​ប្រសើរ​ដែល West Ham កំពុង​បង្ហាញ​ពេល​នេះ​ផង វា​ជា​រឿង​ល្អ​បំផុត​ហើយ ខ្ញុំ​គិត​ថា​គេ​គួរ​ទៅ​ជា​ជាង​គិតដល់​ការ​ផ្ទេរ​ទៅ​ក្លឹ​ប Newcastle ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​»៕