បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Calciomercato នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា ក្លឹប Tottenham កំពុងចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធរបស់ក្លឹប Napoli គឺ Lorenzo Insigne មកកាន់ក្រុមរបស់ខ្លួន។
កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានទទួលនៅការស្នើរកុងត្រាថ្មីពីសំណាក់ក្លឹប Napoli ប៉ុន្តែរូបគាត់ហាក់ចង់ស្វែងរកនៅឪកាសផ្សេងទៀតជាមួយនឹងក្លឹបថ្មី។
Inter ក៏ចាប់អារម្មណ៍ចំពោះការចុះកុងត្រាយក Insigne ដោយគ្មានតម្លៃខ្លួនផងដែរ ប៉ុន្តែ Spurs អាចមានសង្ឃឹមឈ្នះច្រើនជាងក្នុងការចុះកុងត្រាយកកីឡាករជួរមុខរបស់អ៊ីតាលីរូបនេះ៕