ឪពុករបស់ Lionel Messi លោក Jorge Messi បានបង្ហោះសារឆ្លើយតបយ៉ាងចាស់ដៃទៅកាន់ Cristiano Ronaldo និងអ្នកគាំទ្រ បន្ទាប់ពីកូនប្រុសរបស់គាត់បានឈ្នះពានរង្វាន់ Ballon d’Or ជាលើកទីប្រាំពីរកាលពីថ្ងៃចន្ទ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ កំពូលតារាឆ្នើមទាំងពីរ មានភាពស្និទ្ធស្នាលដូចដែលពួកគេធ្លាប់បានជាប់ទាក់ទងគ្នា។ ពួកគេតែងតែគោរពគ្នាទៅវិញទៅមក ទោះបីជាមានការប្រជែងគ្នាយ៉ាងក្តៅគគុកក្នុងកំឡុងពេលនៅ La Liga របស់ពួកគេក៏ដោយ។
បន្ទាប់ពី Messi បានឈ្នះ Ballon d’Or លើកទីប្រាំពីររបស់គាត់ Ronaldo បានចែករំលែកការបង្ហោះនៅលើបណ្តាញ Instagram ដែលចោទសួរអំពីការសម្រេចចិត្តចំនួនពីរនៅក្នុងពានរង្វាន់ Ballon d’Or ២០២១។ ទីមួយ ការបង្ហោះនេះបានរាយសមិទ្ធិផលរបស់ Ronaldo ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដើម្បីសើចចំអកការសម្រេចចិត្តដាក់គាត់ឱ្យជាប់ចំណាត់ថ្នាក់ទីប្រាំមួយ។ ទីពីរ សមិទ្ធផលរបស់ Messi ក្នុងរយៈពេលដូចគ្នាត្រូវបានចោទសួរ បើទោះបីជាកំណត់ត្រាស៊ុតបញ្ចូលទីរបស់កីឡាករអាហ្សង់ទីនល្អជាង Ronaldo ក៏ដោយ។
ឥឡូវនេះ ឪពុករបស់ Messi លោក Jorge បានឆ្លើយតបនៅលើ Twitter ដោយបង្ហោះរូបភាពកូនប្រុសរបស់គាត់ជាមួយនឹងពានរង្វាន់ Ballon d’Or ជាមួយនឹងពាក្យថា៖ “Bla bla bla… carry on”៕
សូមទស្សនាវីដេអូខាងក្រោម៖