មោទនភាព​ណាស់​! សៀង ច​ន្ធា ត្រូវ​បាន Goal ប្រចាំ​តំបន់​អាស៊ី លើក​សរសើរយ៉ាងខ្លាំង

0

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ GOAL Aisa នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២១​នេះ អំពី​កីឡាករ សៀង ច​ន្ធា ដោយ​បាន​និយាយ​ថា យុវជន​អស្ចារ្យ​, ម៉ាស៊ីន​រក​គ្រាប់​បាល់ និង​ជា​កីឡាករ​ល្អ​គ្រប់ពេលវេលា​សម្រាប់​កម្ពុ​ជានា​ពេល​អនាគត ដែល​ទាំងអស់​សុទ្ធតែ​ជា​ពាក្យ ដែល​អាច​បញ្ជាក់​អំពី​សម​ត្ថិ​ភាព​របស់​កីឡាករ សៀង ច​ន្ធា បាន​។

GOAL Aisa បាន​សរសេរ​ថា​៖ «​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​ទាំងអស់​គ្នា​បាន​សួរ​មក? GOAL Asia បាន​ចោទសួរ​ទៅ​កីឡាករ​វ័យ ១៩​ឆ្នាំ​រូប​នេះ ថា​អ្វី​ជា​គោលដៅ និង​មាន​សារសំខាន់​បំផុត​សម្រាប់​គាត់? គាត់​បាន​បញ្ជាក់​ថា អារម្មណ៍​ពេល​ដែល​បាល់​ចូល​សំណាញ់​ទី គឺ​វា​ពិសេស​ណាស់ ហើយ​ក៏​ជា​របស់​ដ៏​ពិសេស​បំផុត​សម្រាប់​គាត់​។

គាត់​បាន​ចាប់ផ្តើម​អាជីព​ដំបូង ក្នុង​ថ្នាល់​យុវ​វ​ជន របស់​សាលា​បាល់ទាត់​ជាតិ​បាទី បន្ទាប់​មក​ក៏​បាន​ទៅ​ចូលរួម​ជាមួយនឹង​ក្លឹ​ប​បឹង​កេ​ត សម្រាប់​ការ​ប្រកួត​លី​គ​កម្ពុជា ២០២០​។

គាត់​បាន​បង្ហាញខ្លួន​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈុត​តូច ហើយ​ការ​បង្ហាញខ្លួន​លើក​ដំបូង​របស់​គាត់​នេះ គឺ​អាច​រក​គ្រាប់​បាល់​បាន​ផង​ដែរ​។

នៅ​ពេល​នេះ គាត់​បាន​រៀបចំ​ខ្លួន​រួចរាល់​សម្រាប់​ការ​បង្ហាញខ្លួន​ក្នុង​ឈុត​ធំ​របស់​ក្រុម​ជម្រើសជាតិ ក្នុង​ការ​ប្រកួត Tournament ដំបូង​របស់​ខ្លួន​។ ច​ន្ធា នឹង​ប្រើប្រាស់​នៅ​សម​ត្ថិ​ភាព​របស់​ខ្លួន​ដែល​មាន ដើម្បី​ជួយ​ក្រុម​អ្នក​ចំបាំង​អង្គរ នៅ​ខែធ្នូ​នេះ​»៕

ប្រភព៖ GOAL Asia