ក្រុមអធិរាជសរ Real Madrid មានបំណងចង់ឆក់យកឱកាស ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិអាល្លឺម៉ង់ Antonio Rudiger ដែលកំពុងសម្លឹងរកការផ្លាស់ប្តូរ ខណៈដែលខ្សែការពាររូបនេះ នៅមិនទាន់មានកិច្ចពិភាក្សាថ្មីជាមួយក្លិបតោខៀវ Chelsea។
គួរជម្រាបថា កុងត្រារបស់ខ្សែការពារកណ្តាលវ័យ ២៨ ឆ្នាំរូបនេះ នៅកីឡដ្ឋាន Stamford Bridge នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២ ហើយគេមិនមានបំណងបន្តកិច្ចសន្យាទេ។
ទន្ទឹមនឹងនោះគ្រូបង្វឹកលោក Thomas Tuchel បានចូលរួមក្នុងការព្យាយាមបញ្ចុះបញ្ចូល កីឡាករអន្តរជាតិអាឡឺម៉ង់ខាងលើ ចំពោះលក្ខខណ្ឌថ្មីៗ ប៉ុន្តែបេសកកម្មហាក់ដូចជាមិនអាចទៅរួចនោះឡើយ។
ជាមួយគ្នានោះដែរ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក៏នឹងត្រៀមប្រជែងយក Rudiger ឲ្យទាល់តែបានផងដែរ ជាមួយនឹងការផ្តល់ប្រាក់ពលកម្មប្រហែល ១២លានអឺរ៉ូ (១០លានផោន ឬប្រមាណជា ១៤លានដុល្លារ) ក្នុងមួយរដូវកាល៕