វីរបុរស​ក្រុម​ហង្ស​ក្រហម​ថា Manchester United កំពុង​តែ​លិចលង់

0

វីរបុរស​ក្រុម​ហង្ស​ក្រហម Liverpool លោក Graeme Souness បាន​រិះគន់​ក្រុម Manchester United ហើយ​បាន​និយាយ​ថា ការ​គ្រប់គ្រង​របស់​ពួក​គេ​គឺ “​មហន្តរាយ​” ។ គាត់​ក៏​បាន​បន្ថែម​កាន់តែ​ធ្ងន់​ជាង​ជាង​មុន ដោយ​បាន​និយាយ​ថា Man Utd គឺជា​ក្លឹ​ប​ដែល​កំពុង​លិចលង់​។

ការ​ចាកចេញ​របស់​លោក Sir Alex Ferguson បាន​បន្សល់​ទុក​នូវ​ចន្លោះ​ប្រហោង​ដ៏​ធំ​មួយ ដែល​បិសាច​ក្រហម​មិន​អាច​បំពេញ​បាន​។ Manchester United បាន​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ Champions League ក្នុង​ចំនួន​បួន​ក្នុង​ចំណោម​រដូវ​កាល​ចុង​ក្រោយ​ចំនួន​ប្រាំបី ចាប់តាំងពី​ពេល​នោះ​មក​។

Manchester United បាន​ឈ្នះ​ពានរង្វាន់​ចំនួន​បី​ក្រោម​ការ​ដឹកនាំ​របស់​លោក Jose Mourinho ក្នុង​ឆ្នាំ ២០១៦/១៧ ។ ពួក​គេ​បាន​ឈ្នះ​ពាន EFL Cup, Community Shield និង Europa League ។

លោក Ole Gunnar Solskjær ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​កាលពី​ប៉ុន្មាន​ថ្ងៃមុន ហើយ Manchester United បាន​តែងតាំង​លោក Ralf Rangnick ជា​អ្នកគ្រប់គ្រង​បណ្តោះអាសន្ន​ថ្មី​របស់​ពួក​គេ​។

ទោះជា​យ៉ាងណា​ក៏​ដោយ Souness បាន​ប្រាប់ talkSPORT ពី​របៀប​ដែល​បិសាច​ក្រហម​មិន​មាន​នរណា​ម្នាក់​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​ក្លឹ​ប​។ នេះ​ជា​អ្វី​ដែល​គាត់​បាន​និយាយ​៖ «​ខ្ញុំ​មើលទៅ Manchester United ធ្វើការ​ដោយ​គ្មាន​ភាព​ល្អិតល្អន់​។ បិសាច​ក្រហម​ជា​ក្លឹ​ប​បាល់ទាត់​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក នៅ​ពេល​ដែល​អ្នកដឹកនាំ​ជោគជ័យ អ្នកគាំទ្រ​នឹង​សប្បាយ​រីករាយ ប៉ុន្តែ​ពេល​នេះ​ពួក​គេ​កំពុង​មិន​សប្បាយចិត្ត ។ ខ្ញុំ​គិត​ថា​បិសាច​ក្រហម​កំពុង​ត្រូវ​បាន​គ្រប់គ្រង​មិន​ត្រឹមត្រូវ​។ ខ្ញុំ​មិនមែន​គ្រាន់តែ​និយាយ​អំពី Ole, Mourinho មុន​នោះ និង Van Gaal ទេ ខ្ញុំ​មិន​និយាយ​អំពី​អ្នក​ទាំងនោះ​ទេ​»៕