Paul Robinson ថា​ខ្សែបម្រើ​ម្នាក់​នេះ អាច​ជា​កីឡាករ​នាំ​លេង​ដ៏​ល្អ​នៅ Man Utd សម្រាប់​រដូវ​កាលដែល​នៅ​សល់

0

អតីត​អ្នកចាំទី​ជម្រើសជាតិ​អង់គ្លេស Paul Robinson បាន​សរសើរ​ខ្សែបម្រើ Scott McTominay របស់ Manchester United ចំពោះ​ការ​លេង​របស់​គាត់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ Chelsea កាលពី​ចុង​ស​ប្តា​ហ៍​។

McTominay បាន​បញ្ចេញ​ពន្លឺ​នៅ​ក្នុង​តំបន់​បម្រើ​របស់ Manchester United ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Man of the Match សម្រាប់​ការ​បង្ហាញ​ទម្រង់​លេង​របស់​គាត់​ទល់​នឹង​ក្រុម​កំពូល​តារាង Chelsea ។

លោក Robinson បាន​និយាយ​ទៅ​កាន់ Football Insider ថា​៖ «​បិសាច​ក្រហម បាន​បង្កើត​តំបន់​ការពារ​យ៉ាង​រឺ​ង​មាំ​កាលពី​ថ្ងៃអាទិត្យ​។ ខ្ញុំ​គិត​ថា​វា​ជា​ការ​ប្រកួត​ដ៏​ល្អ​បំផុត​របស់ McTominay ក្នុង​អាវ​របស់ United​។ គាត់​មានការ​បំ​លាស់​ទី​ច្រើន គាត់​បាន​ជួយ​ការពារ​តំបន់​ខាងក្រោម​យ៉ាង​ល្អ​ពិសេស​ចំនួន ៤ ដង​។ នៅ​ក្នុង ២០ នាទី​ចុង​ក្រោយ Man Utd បាន​លេង​ការពារ​ចំនួន ៦​នាក់ ។ McTominay លេង​បាន​ល្អ​ណាស់​» ៕

Jadon Sancho បាន​បើក​ការ​ស៊ុត​បញ្ចូល​ទី​សម្រាប់​ក្រុម Manchester United បន្ទាប់​ពី​កំហុស​របស់ Jorginho ។ យ៉ាងណាមិញ ខ្សែបម្រើ Chelsea បាន​លុបលាង​កំហុស​ខ្លួនឯង ដោយ​រក​គ្រាប់​បាល់​តាម​ស្មើ​តាម​រយៈ​បាល់​ប៉េ​ណា​ល់​ទី​។

ក្នុង​លទ្ធផល​ស្មើ​នេះ​បាន​ធ្វើ​ឱ្យ Manchester United ឈរ​នៅ​លេខ​រៀង​ទី​៨ ដោយ​មាន ៥​ពិន្ទុ​ដាច់​ពី​ក្រុម​កំពូល​តារាង​ទាំង​៤ ខណៈ Chelsea បន្ត​ឈរ​កំពូល​តារាង​។ បញ្ជាក់​ផង​ដែរ​ថា បិសាច​ក្រហម​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Arsenal នៅ Old Trafford នៅ​ថ្ងៃ​ព្រហស្បតិ៍​៕