Roy Keane ខឹងសម្បារ​ជាមួយ Harry Maguire

0

លោក Roy Keane បាន​ផ្ទុះ​កំហឹង​ជាមួយ​ប្រធាន​ក្រុម Manchester United កីឡាករ Harry Maguire នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ នេះ​បើ​យោង​តាម​លោក Louis Saha ។

ក្រុម​បិសាច​ក្រហម​បាន ស៊ូទ្រាំ​នឹង​រដូវ​កាល​ដ៏​ក្រៀមក្រំ​ដែល​បាន​ធ្វើ​ឱ្យ Ole Gunnar Solskjaer បាត់បង់​ការងារ​របស់​គាត់​។

ជាក់ស្ដែង Man Utd បាន​ចាញ់​ក្នុងផ្ទះ​ដូច​ជា Liverpool, Manchester City និង Aston Villa ដែល​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ចេញពី​ចំណាត់ថ្នាក់​ល្អ​ក្នុងស្រុក​។

ប្រព័ន្ធ​ការពារ​របស់​ពួក​គេ​គឺជា​បញ្ហា​ធំ​មួយ ហើយ​ការ​ទទួលយក​ជាក់ស្តែង​នៃ​លទ្ធផល​មិនល្អ​ឡើយ បាន​ធ្វើ​ឱ្យ​អតីត​កីឡាករ Roy Keane មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​។

បុរស​សញ្ជាតិ​អៀរ​ឡង់​វ័យ ៥០ ឆ្នាំ​រូប​នេះ ដែល​ធ្លាប់​ជា​ប្រធាន​ក្រុម​នៅ Old Trafford ត្រូវ​បាន​គេ​ស្គាល់​ថា​ជាតា​រា​ឆ្នើម​មួយ​រូប បាន​ឈ្នះ​ពានរង្វាន់​ធំ​ៗ​ចំនួន ១៩ ក្នុង​អាជីព​ក្លឹ​ប​របស់​គាត់ ដែល​ក្នុង​នោះ ១៧ បាន​កើតឡើង​ក្នុងអំឡុងពេល​របស់​គាត់​នៅ​ក្លឹ​ប​អង់គ្លេស Manchester United​។

យ៉ាងណាមិញ Louis Saha គឺជា​អតីត​មិត្ត​រួម​ក្រុម​របស់ Keane ក៏​បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​ការ​រិះគន់​របស់​គាត់​ចំពោះ Maguire គឺ​ត្រឹមត្រូវ​បំផុត ទាក់ទង​នឹង​អាកប្បកិរិយា និង​ទម្រង់​លេង​ដែល​សឹងតែ​គ្រប់​គ្នា​បាន​យល់​ឃើញ​បែប​នេះ​នៅ​ក្នុង​ក្រុម​»៕