គ្នា​ទើប​អាយុ ៨​ឆ្នាំ​! ត្រូវ​បុរស​ម្នាក់​ល្មោភកាម​រំលោភ​បាន​សម្រេច ៥​ដង​ជា​បន្តបន្ទាប់

0

ក្រចេះ​៖ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​បណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ពី​បទ​រំលោភ​សេព​ស​ន្ទ​វៈ​ទៅ​លើ​ក្មេង​ស្រី​អ​និ​តិ​ជន នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ជនសង្ស័យ​ខាងលើ​មាន​អាយុ ៤៩​ឆ្នាំ បាន​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ​អាយុ ៨​ឆ្នាំ បាន​សម្រេច​ចំនួន ៥​លើក​រួច​មក​ហើយ នៅ​ក្នុង​ចន្លោះ​ខែតុលា និង​ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។ ហើយនឹង​ថ្ងៃ​ទី​២៦​នេះ ក្មេង​រង​គ្រោះ​ក៏​បាន​ប្រាប់​ម្តាយ​អំពី​រឿងហេតុ​នេះ នឹង​បាន​ធ្វើការ​ដាក់​ពាក្យបណ្តឹង​ផង​ដែរ​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ សហការី