Home ព័ត៌មានកីឡា ព័រទុយហ្គាល់ និងត្រូវជួបក្រុមមួយនេះក្នុងវគ្គ Play-Off

ព័រទុយហ្គាល់ និងត្រូវជួបក្រុមមួយនេះក្នុងវគ្គ Play-Off

0

ការប្រកួតជម្រុះ World Cup សម្រាប់ក្រុមដែលបញ្ចប់នៅក្នុងចំណាត់ថ្នាក់លេខ២ ត្រូវបានចាប់ឆ្នោតចេញជាផ្លូវការហើយ ខណៈរឿងដែលភ្ញាក់ផ្អើលបំផុតនោះគឺ ក្រុមជម្រើសជាតិអ៊ីតាលី និងក្រុមជម្រើសជាតិព័រទុយហ្កាល់ នឹងមានមួយក្រុមមិនមានកៅអីទៅលេងព្រឹត្តិការណ៍ World Cup ឬក៏អាចអត់ទាំងពីរផង។

ជាការពិតណាស់ ក្រុមទាំង១២ នឹងធ្វើការប្រកួតជម្រុះ ដើម្បីស្វែងរកក្រុមចំនួនបីប៉ុណ្ណោះ ដែលនឹងត្រូវកក់កៅទៅលេងពានរង្វាន់ World Cup ឆ្នាំ២០២២នៅប្រទេសកាតា ហើយរូបមន្តប្រកួតគឺ មានការបែកចែកជា Path A, Path B និង Path C ហើយក្រុមដែលអាចឈ្នះទាំងពីរប្រកួត នឹងកក់សំបុត្រយន្តហោះទៅប្រទេសកាតាតែម្តង។

គួរបញ្ជាក់ដែរថា ការប្រកួតជម្រុះជុំទី១របស់ក្រុមទាំង១២ នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែ មិនា ឆ្នាំ២០២២ ហើយក្រុមដែលទទួលបានជ័យជម្នះ នឹងធ្វើការប្រកួតជម្រុះជុំទី២ នៅថ្ងៃទី ៣០ ខែ មិនា ឆ្នាំ២០២២៕

Previous articleឃាត់ខ្លួន​សិស្សសាលា​ជម្ពូ​វន្ត ២​ក្រុម ដែល​ធ្វើ​សកម្មភាព​ដើរ​កាប់​យក​ស្លាក​លេខ​ម៉ូតូ
Next articleEric Cantona និយាយ​លេងសើច​បែប​នេះ​ថា​…!