ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនសិស្សសាលាជម្ពូរវន្តចំនួន ២ក្រុម ដែលមានគ្នា ៩នាក់ ពាក់ព័ន្ធករណីដើរកាប់ស្លាកលេខម៉ូតូ។ ការឃាត់ខ្លួននេះ នៅភូមិសាស្ត្រសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុខសញ្ញាទាំង ២ក្រុមនោះរួមមានឈ្មោះ ឈឹម ប៊ុនឡុង ភេទប្រុស អាយុ ១៥ ឆ្នាំ នៅសង្កាត់ចោមចៅ២ ឈ្មោះ ស៊ាង វិសុទ្ធ ភេទប្រុស អាយុ ១៥ ឆ្នាំ នៅសង្កាត់ចោមចៅទី៣ ឈ្មោះ អន លីហ្សា ភេទប្រុស អាយុ ១៥ ឆ្នាំ នៅសង្កាត់ចោមចៅទី៣ ឈ្មោះ ហ៊ាង រ៉ូហ្សា ភេទប្រុស អាយុ១៦ឆ្នាំ នៅសង្កាត់ចោមចៅទី៣ ឈ្មោះ គា គឹមហួរ ភេទប្រុស អាយុ១៥ឆ្នាំ នៅសង្កាត់ចោមចៅទី៣។ ចំណែកមួយក្រុមទៀតឈ្មោះ ឈ្មោះ ជា សំណាង ភេទប្រុស អាយុ១៦ឆ្នាំ នៅសង្កាត់ចោមចៅទី៣ , ឈ្មោះ ទូច បូរ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ នៅសង្កាត់ចោមចៅទី៣ , ឈ្មោះ ផ្លុង បូរ៉ា ភេទប្រុស អាយុ១៤ឆ្នាំ នៅសង្កាត់ចោមចៅទី៣។ ក្នុងនោះឈ្មោះ ចេង យ៉ា អាយុ ១៥ ឆ្នាំ នៅសង្កាត់ចោមចៅទី៣ ពុំបានប្រព្រឹត្តបទល្មើសជាមួយក្រុមទាំងនេះទេ។
បើយោងតាមប្រភពដដែរបានបន្ថែមថា ក្រុមទាំងអស់នេះ ធ្វើការអុកឡុក ធ្វើអោយអសន្តិសុខក្នុងមូលដ្ឋាន ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព និងធ្វើការបង្ក្រាបតែម្តង៕