Frank Lampard បង្ហាញ​ពី​អ្វី​ដែល Jose Mourinho បាន​ធ្វើ​ចំពោះ​គាត់ បន្ទាប់​ពី​គាត់​ត្រូវ​បាន​ក្លឹ​ប​បណ្តេញចេញ

0

Frank Lampard ដែល​ត្រូវ​បាន Chelsea បណ្តេញ​ចេញពី​តំណែង​កាលពី​ខែមករា​ឆ្នាំ​នេះ បាន​រៀបរាប់​ថា​គាត់​បាន​ទទួល​សារ​ពី Jose Mourinho ក្នុងអំឡុងពេល​ជួប​រឿង​អាក្រក់​ដែល​មិន​នឹក​ស្មាន​ដល់​។

Lampard បាន​និយាយ​ថា Mourinho បានរ​ត់ម​ករក​គាត់​នៅ​តាម​ដងផ្លូវ​នៃ​ទីក្រុង​ឡុ​ង​ដ៍ អតីត​គ្រូបង្វឹក​ក្រុម​តោ​ខៀវ​បាន​ប្រាប់​គាត់​ថា ការ​ត្រូវ​បាន​បណ្តេញចេញ​ដោយ Chelsea បាន​ធ្វើ​នឹង​ធ្វើ​ឱ្យ​គាត់​ក្លាយជា «​អ្នកគ្រប់គ្រង​ពិតប្រាកដ​» ។

នេះ​ជា​អ្វី​ដែល​គាត់​បាន​និយាយ​អំពី​ការ​ជួប​គ្នា​របស់​ពួក​គេ​៖ «​ខ្ញុំ​បាន​ជួប​លោក Jose នៅ​តាម​ដងផ្លូវ បន្ទាប់​ពី​ត្រូវ​បាន​ក្លឹ​ប​បណ្តេញចេញ​។ នៅ​ពេល​នោះ​គាត់​ធ្វើការ​នៅ Tottenham ខ្ញុំ និង​គាត់​ដូច​ជា​បាន​ទះដៃ​គ្នា មិនមែន​និយាយ​កុហក​ទេ​។ គាត់​ចូល​មក ហើយ​ឱប​ខ្ញុំ និង​បាន​និយាយ​ថា ឥឡូវនេះ​អ្នក​ក្លាយជា​អ្នកគ្រប់គ្រង​ពិតប្រាកដ ព្រោះ​អ្នក​ត្រូវ​បាន​គេ​បណ្តេញចេញ ហើយ​ពេល​នោះ​ខ្ញុំ​ដូច​ជា​មាន​អារម្មណ៍​រីករាយ​ឡើង​វិញ​»៕