ក្នុង​ចំណោម ៥​កន្លែង​នៅ​ស្រុក​អូរ​រាំង​! មាន ១​កន្លែង​លក់​មិន​គ្រប់​លី​ត្រ

0

មណ្ឌលគិរី​៖ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តមណ្ឌលគិរី សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​បន្ត​បេសកកម្ម​ការពារ​ផលប្រយោជន៍​ជូន​អ្នក​ប្រើប្រាស់ និង​បង្ក្រាប​អំពើ​មិន​សុចរិត​ក្នុង​ធុរកិច្ច ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ស្ថានីយ​/​ដេប៉ូ​លក់​ប្រេង​ឥន្ទ​នៈ​ក្នុងស្រុក​អូរ​រាំង បាន​សរុប​ចំនួន ៥​ស្ថានីយ​/​ដេប៉ូ ដែល​ក្នុង​នោះ ០១​ដេប៉ូ ត្រូវ​បាន​មន្ត្រី​ជំនាញ​រក​ឃើញ​ថា​មិន​មាន​អនុលោម​ភាព និង​បាន​ធ្វើការ​ពិន័យ​អន្តរការណ៍​ភ្លាម​ៗ​នៅ​នឹង​កន្លែង តាម​នីតិវិធី​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF