បំផ្លាញ​ទំនិញ​ខូចគុណភាព និង​មាន​សា​ធាតុគីមី​ប្រមាណ ១៦០០​គីឡូក្រាម

0

បន្ទាយ​មាន​ជ័យ​៖ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ មន្ត្រី ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​នាំ​យក​ទំនិញ​ខូចគុណភាព មាន​សារធាតុ​គីមី និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន ១ ៥៧៧​គីឡូក្រាម ទៅ​បំផ្លាញ​ចោល​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ ទំនិញ​ដែល​រួម​មាន សរសៃ​គុយទាវ ទឹកក្រូច កំទេច​មី និង​ផលិតផល​ម្ហូបអាហារ​ផ្សេង​ទៀត ខាងលើ ត្រូវ​បាន​មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ ដកហូត​ពី​តាម​បណ្ដា​ផ្សារ ផ្ទះ​លក់ទំនិញ និង​មធ្យោបាយ​ដឹក​ជញ្ជូន​នានា ក្នុង​រយៈពេល​កន្លង​មកនេះ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF