អតីតខ្សែប្រយុទ្ធក្រុម Paris Saint-Germain លោក Nicolas Anelka មិនប្រាកដក្នុងចិត្តថាតើក្រុម PSG អាចលេងទម្រង់ counter-attacking ជាមួយ Lionel Messi នៅក្នុងក្រុមបានដែរឬទេ។
ក្រុមរបស់លោក Mauricio Pochettino បានចាញ់ក្រុម Manchester City ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ហើយនឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងពូល A ។ ក្រុមអ្នកមានបារាំងបាននាំមុខ ប៉ុន្តែមិនអាចរក្សាលទ្ធផលបានល្អឡើយ ខណៈដែលក្រុម Manchester City ទទួលបានជ័យជម្នះក្នុងការប្រកួតនេះ។
PSG មានកីឡាករដែលទេពកោសល្យក្នុងការវាយសម្រុក ប៉ុន្តែពួកគេហាក់មិនសូវមានសំណាងក្នុងការរកគ្រាប់បាល់។ Anelka បានពន្យល់ថា វាមិនទំនងថាក្រុមនឹងអាចលេង counter-attacking ដែលមាន Kylian Mbappe ជាចំណុចបង្គោល និង Messi នៅក្នុងក្រុមនោះទេ។
«ជាមួយនឹង Messi PSG មិនអាចជាក្រុមដែលលេងវាយបកបានទេ។ អ្នកមិនអាចពឹងលើតែល្បឿនរបស់ Kylian Mbappe តែម្នាក់ឯងបានឡើយ»។ Anelka បាននិយាយថា៖ «ថ្ងៃនេះយើងរំពឹងលើ Neymar ប៉ុន្តែយើងអាចធ្វើដូចគ្នាជាមួយ Messi។ ចាប់តាំងពីដើមរដូវកាលមក វាមិនខុសពីធម្មតានោះទេ។ មានកីឡាករម្នាក់ដែលមានពានរង្វាន់ Ballons d’Or ដល់ទៅ ៦សម័យកាល ហើយចុងក្រោយនៅតែមិនមានអ្វីដែលប្លែកគួរឲ្យកត់សម្គាល់សម្រាប់ក្រុម»៕
សូមទស្សនាវីដេអូខាងក្រោម៖