បរទេស៖ ម្ចាស់ជើងឯង Premier League កាលពីរដូវកាលមុនមានជំនឿចិត្តក្នុងការចុះកុងត្រាថ្មីជាមួយនឹង Raheem Sterling។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថា Man City មានទំនុងចិត្តក្នុងការបន្តកុងត្រាថ្មីជាមួយនឹងកីឡាករ Raheem Sterling បន្ទាប់ពីគាត់បានបង្ហាញទម្រង់លេងល្អវិញ។
Sterling បានយកគ្រាប់បាល់ក្នុងការប្រកួតជាមួយនឹង Club Brugge, Evertonនិង Paris Saint-Germain បន្ទាប់ពីគាត់មានព័ត៌មានលេខលឺអំពីការចាក់ចេញទៅ Barcelona។
Sterling នៅសល់កុងត្រា ១៨ខែទៀត ប៉ុន្តែអាលូវ គាត់បានត្រលប់មកបង្ហាញខ្លួននៅក្នុងជម្រើសដំបូងវិញ ហើយនេះក៏ជាធ្វើអោយគាត់មានការជឿជាក់នឹងបន្តស្នាក់នៅជាមួយនឹង City បាន៕