Barca ចង់បាន​កីឡាករ​របស់ Man Utd រូប​នេះ​នៅ​ខែមករា​ខាង​មុខ

0

បរទេស​៖ ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ អាច​នឹង​ចាក់​ចេញពី Man Utd ទៅ​កាន់ Camp Nou​។

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ Fichajes បានអោយ​ដឹង​ថា Barcelona កំពុង​សម្លឹង​ឃើញ​ខ្សែប្រយុទ្ធ Edinson Cavani របស់​ក្លឹ​ប Manchester United និង​កំពុងធ្វើការ​ធ្វើការ​ចរចា​ជាមួយនឹង​ក្លឹ​ប​នៅ​អង់គ្លេស​មួយ​នេះ ក្នុង​ការ​នាំ​យក​រូប​គាត់​មក​កាន់​ទឹកដី Camp Nou នៅ​ខែមករា​ខាង​មុខ​។

Cavani បាន​បង្ហាញខ្លួន ២៧០​នាទី សម្រាប់​រដូវ​កាល​នេះ ខណៈ​ពេល​ក្លឹ​ប Barca កំពុង​ស្វែងរក​នៅ​ខ្សែប្រយុទ្ធ​ថ្មី​មក​ជួយ​ក្រុម បន្ទាប់​ពី Sergio Aguero បាន​ជួប​នៅ​បញ្ហា​សុខភាព​។

គ្រូបង្វឹក​ថ្មី​របស់ Barca បាន​បញ្ជាក់​អំពី​ការ​ផ្តល់​ជូន​នៅ​កុងត្រា​រយៈ ៦​ខែ​សម្រាប់ Cavani និង​អាច​បន្ត​កុងត្រា​ថ្មី ប្រសិនជា​គាត់​សប្បាយចិត្ត​ក្នុង​ការ​ស្នាក់​នៅ​ជាមួយ Barca៕