Chelsea នឹងអវត្តមានខ្សែការពាររូបនេះពេញមួយរដូវកាល

0

ខ្សែការពារស្លាប Ben Chilwell របស់ក្រុមតោខៀវ Chelsea ទំនងត្រូវអវត្ដមានរហូតដល់ចប់រដូវកាល ដោយសាររងរបួសជង្គង់ធ្ងន់ធ្ងរ ក្រោយត្រូវបានប្ដូរចេញនៅតង់ទីពី អំឡុងការប្រកួតទល់នឹងក្រុម Juventus ក្នុងក្របខណ្ឌ Champions League កាលពីថ្ងៃអង្គារ។

មុនពេលលទ្ធផលនៃការធ្វើតេស្ដនៅថ្ងៃពុធ សារព័ត៌មាន The Sun បានអះអាងថាក្រុម Chelsea សង្ស័យថាកីឡាករវ័យ ២៤ឆ្នាំរបស់ពួកគេរងរបួស ACL ។ ប្រសិនបើវាជាករណីនោះពិតមែន មានន័យថា Chilwell អាចនឹងត្រូវនៅក្រៅទីលានដល់ចប់រដូវកាល។

បញ្ជាក់ផងដែរថា Chilwell ទើបបានបង្ហាញខ្លួន១០ដងប៉ុណ្ណោះ ទាំងក្នុងក្របខណ្ឌ Premier League និង Champions League រដូវកាលនេះ៕