Borussia Dortmund បានបាត់បង់ឱកាសក្នុងការប្រជែងយកកៅអីលេងនៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League បន្ទាប់ពីបរាជ័យ ៣-១ ក្រោមថ្វីជើងក្រុមខ្លាំងព័រទុយហ្កាល់ Sporting Lisbon បើទោះបីជានៅសល់មួយប្រកួតមុនចប់វគ្គចែកពូលយ៉ាងណាក្ដី។
ក្រុមអាល្លឺម៉ង់ហាក់មានការពិបាកក្នុងការរកគ្រាប់បាល់ទល់នឹង Sporting ដោយសារអវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម Erling Haaland ដែលកំពុងសម្រាកព្យាបាលរបួស។
ការបរាជ័យរបស់ Dortmund បានធ្វើឱ្យពួកគេអស់ឱកាសឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ UCL ប៉ុន្ដែធានាបានកៅអីលេងវគ្គ ៣២ក្រុមនៅ Europa League ក្នុងតំណែងជាក្រុមលេខ៣ ស្របពេលក្រុមធំៗមួយចំនួនក៏អាចមានវាសនាដូចពួកគេដែរ។
ក្រុមការពារជើងឯកលីគកំពូលអេស្ប៉ាញ Atletico Madrid កំពុងត្រដាបត្រដួសនៅបាតតារាងនៃពូល B ដោយមានតែ ៤ពិន្ទុប៉ុណ្ណោះ ក្រោយចាញ់ AC Milan ០-១ ប៉ុន្ដែពួកគេនៅមិនទាន់អស់សង្ឃឹមនោះទេ បើអាចយកឈ្នះ Porto ក្នុងការប្រកួតជុំចុងក្រោយ ដែលយ៉ាងហោចណាស់ ក៏បានលេងនៅ Europa League ដែរ។
ដោយឡែក Barcelona ក៏ប្រឈមនឹងការពិបាកនៃឱកាសឆ្លងទៅវគ្គ ១៦ក្រុមចុងក្រោយផងដែរ ក្រោយស្មើគ្នាជាមួយ Benfica ហើយជំនួបចុងក្រោយនៃវគ្គចែកពូល ក្រុមរបស់លោក Xavi Hernandez ត្រូវជួបតតាំងជាមួយ Bayern Munich ជាក្រុមដែលមិនទាន់ស្គាល់ស្មើ ឬចាញ់នៅក្នុងពូល។ ប្រសិនបើ Barca មិនអាចយកបាន៣ពិន្ទុពី Bayern នៅទឹកដី Allianz Arena នោះទេ ពួកគេអាចធ្លាក់ទៅលេងនៅ Europa League៕
សូមទស្សនាវីដេអូខាងក្រោម៖