លោក Jurgen Klopp អ្នកចាត់ការក្រុមហង្សក្រហម Liverpool បានធ្វើការបកស្រាយថា «ខ្ញុំមិនមានន័យបែបនេះទេ» បន្ទប់ពីលោកបានហៅការប្រកួត African Cup of Nations ថាជា «ការប្រកួតតូចតាច» បានធ្វើអ្នកសារព័ត៌មានខឹងសម្បា និងបានទាមទារឲ្យការសុំទោសជាបន្ទាន់ ក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយការប្រកួតឈ្នះ ២-០ ទល់នឹងក្រុម Porto។
យ៉ាងណាមិញ លោក Jurgen Klopp បានទទូចថា ការអត្ថាធិប្បាយមិនមានន័យបែបនោះទេ បន្ទាប់ពីគាត់ត្រូវបានទទួលយកកំហុស ជាមួយអ្នកយកព័ត៌មានដែលមានការកំហឹងកាលពីយប់ថ្ងៃពុធ។
Klopp បានធ្វើការសុំទោស និងបានបញ្ជាក់ថា ពីការអត្ថាធិប្បាយរបស់គាត់ គឺសំដៅទៅលើការបាត់បង់កីឡាករ Mohamed Salah និង Sadio Mane ទៅព្រឹត្តិការណ៍ African Cup of Nations ដែលចាប់ផ្តើមនៅខែមករាតែប៉ុណ្ណោះ៕