Man Utd ផ្តើម​ពិភាក្សា​ជាមួយ​អតីត​អ្នកចាត់ការ​ក្លឹ​ប Barcelona

0

Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បើក​ការ​ពិភាក្សា​ជាមួយ​អតីត​គ្រូបង្វឹក Barcelona លោក Ernesto Valverde ដើម្បី​ធ្វើ​ជា​អ្នកគ្រប់គ្រង​បណ្តោះអាសន្ន​របស់​ក្លឹ​ប រហូត​ដល់​ចុងបញ្ចប់​នៃ​យុទ្ធនាការ​នេះ​។ ប្រសិនបើ Mauricio Pochettino មិន​អាច​ផ្លាស់​ទៅ Old Trafford ក្នុង​យុទ្ធនាការ​នេះ​។

ក្រុម​បិសាច​ក្រហម កំពុង​ស្វែងរក​អ្នកចាត់ការ​ថ្មី បន្ទាប់​ពី​ការ​បណ្តេញ​លោក Ole Gunnar Solskjaer កាលពី​ថ្ងៃអាទិត្យ​។ ក្នុង​នោះ​ជាមួយ​គ្រូបង្វឹក Paris Saint-Germain លោក Mauricio Pochettino ត្រូវ​បាន​ក្លាយជា​ជម្រើស​ដំបូង​របស់​ពួក​គេ​ផង​ដែរ​។

លោក Pochettino នៅ​តែ​ស្ថិត​ក្រោម​កិច្ចសន្យា​ជាមួយ PSG ហើយ​បិសាច​ក្រហម​កំពុង​ស្វែងរក​គំនិត នៃ​ការ​តែងតាំង​គ្រូបង្វឹក​បណ្តោះអាសន្ន សម្រាប់​រយៈពេល​ដែល​នៅ​សល់​នៃ​រដូវ​កាល​បច្ចុប្បន្ន​។

យ៉ាងណាមិញ លោក John Murtough នាយក​បាល់ទាត់​របស់ United បាន​ធ្វើការ​ពិភាក្សា​បឋម​ជាមួយ​លោក Valverde ហើយ​គ្រូបង្វឹក​បើកចំហ​ចំពោះ​គំនិត​នេះ ហើយ​ថែម​ទាំង​កំពុង​ដាក់​ផែនការ​បឋម ដើម្បី​ពង្រឹង​ក្រុម​នៅ Old Trafford៕