បិសាចក្រហមកំពុងស្វែងរកអ្នកចាតា់ការថ្មី បន្ទាប់ពីបណ្តេញលោក Ole Gunnar Solskjaer កាលពីថ្ងៃអាទិត្យមុន។ លោក Rio Ferdinand បានគាំទ្រ Manchester United ក្នុងការតែងតាំង Mauricio Pochettino ជាអ្នកគ្រប់គ្រងអចិន្ត្រៃយ៍របស់ពួកគេនៅរដូវកាលក្រោយ។
Ferdinand គិតថា Pochettino នឹងមិនចាកចេញពី Paris Saint-Germain ពាក់កណ្តាលរដូវកាលនេះទេ ហើយបិសាចក្រហម នឹងត្រូវប្រើប្រាស់អ្នកចាត់ការបណ្តោះអាសន្ន រហូតដល់រដូវក្តៅក្រោយ។
យ៉ាងណាមិញ អតីតប្រធានក្រុម Manchester United រូបនេះមានទំនុកចិត្តថា គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីននឹងមកដឹកនាំក្រុម Old Trafford នៅដើមរដូវកាលក្រោយ។ Ferdinand បាននិយាយថា៖ «ខ្ញុំមិនគិតថា Pochettino ចាកចេញពី PSG ក្នុងរដូវកាលនេះទេ។ គាត់ជាមនុស្សស្មោះត្រង់ គាត់ជាមនុស្សដែលមានការគោរព។ ខ្ញុំគិតថាគាត់ដឹងគុណសម្រាប់ឱកាសដើម្បីនៅ PSG ហើយក្នុងនាមជាកូនប្រុស ខ្ញុំគិតថាគាត់នឹងនិយាយថា៖ ប្រសិនបើពួកគេចង់បានខ្ញុំខ្លាំង នោះពួកគេនឹងរង់ចាំ»។
Ferdinand បន្ថែមថា៖ «គាត់មានរឿងជាច្រើនដែលប្រឈមនៅ PSG ដូច្នេះគាត់នឹងមកដឹកនាំនៅ Man Utd សម្រាប់ដើមរដូវកាលក្រោយ ខ្ញុំហ៊ានភ្នាល់»៕
សូមទស្សនាវីដេអូខាងក្រោម៖