Diego Maradona ត្រូវបានគេប្រកាសថាបានស្លាប់នៅអាយុ ៦០ ឆ្នាំនៅថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ ២០២០ ប៉ុន្តែនៅក្នុងប៉ុន្មានខែចាប់តាំងពីការស្លាប់របស់គាត់ មិនមានអ្វីក្រៅពីភាពចម្រូងចម្រាសទេ ជាមួយនឹងការវិវឌ្ឍន៍ចុងក្រោយបង្អស់បង្ហាញពីការសម្រេចទាក់ទងនឹងការបញ្ចុះសពរបស់គាត់។
មូលហេតុនៃការស្លាប់របស់ Maradona មិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់នោះទេ ហើយមានការស៊ើបអង្កេតឧក្រិដ្ឋកម្ម ទៅលើវេជ្ជបណ្ឌិតដែលពាក់ព័ន្ធនឹងការព្យាបាលអតីតតារា Napoli ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដកស្រង់ចេញពីសៀវភៅដែលសរសេរដោយវេជ្ជបណ្ឌិត និងអ្នកកាសែត Nelson Castro បានរៀបរាប់ព័ត៌មានលម្អិតគួរឱ្យភ្ញាក់ផ្អើលមួយចំនួនជុំវិញការស្លាប់របស់ Maradona ។
លោក Castro បានរៀបរាប់នៅក្នុងបទសម្ភាសន៍ជាមួយ El Trece ថា «ពួកគេគ្រោងនឹងវះយកបេះដូង ចេញពីសាកសពរបស់ Maradona ដើម្បីយកមកសិក្សា ព្រោះបេះដូងគាត់សំខាន់ណាស់ក្នុងការកំណត់ពីមូលហេតុនៃការស្លាប់ ដែលជាហេតុអាចនឹងសាកសពរបស់គាត់បញ្ចុះដោយគ្មានបេះដូង»។
លោក Castro បានបន្តថា៖ «បេះដូងរបស់ Maradona មានទម្ងន់កន្លះគីឡូ វាជាបេះដូងធំណាស់។ ជាធម្មតាបេះដូងទូរទៅមានទំងន់ ៣០០g ទោះបីជាគាត់មានបេះដូងរបស់អត្តពលិកដែលធំជាងនេះក៏ដោយ វាធំដោយសារតែអ្វីផ្សេងទៀត។ វាគឺដោយសារតែជំងឺខ្សោយបេះដូងដែលគាត់មាន»៕
សូមទស្សនាវីដេអូខាងក្រោម៖