Pochettino បើកភ្លើង​ខៀវ​ក្នុង​ការ​ពិភាក្សា​ជាមួយ Man Utd

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារ​ព៍​ត៌​មាន GOAL នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា Mauricio Pochettino គឺជា​បេក្ខភាព​នាំមុខ​គេ​ដែល​អាច​នឹង​ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​ក្លឹ​ប Man Utd ខណៈ​ពេល​គ្រូបង្វឹក PSG រូប​នេះ​បាន​បើកផ្លូវ​អោយ​មានការ​ពិភាក្សា​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា United បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ អំពី​ការ​បញ្ចប់​កុងត្រា​ជាមួយនឹង Ole Gunnar Solskjaer បន្ទាប់​ពី​ខកចិត្ត​នឹង​លទ្ធផល​ដែល​ធ្វើ​បាន​។ ក្នុង​នោះ Michael Carrick នឹង​ទទួល​ភារកិច្ច​នេះ ជា​បណ្តោះអាសន្ន​សិន​។

ក្នុង​នោះ​ក្លឹ​ប​កំពុង​តែ​ស្វែងរក​នៅ​គ្រូបង្វឹក​បណ្តោះអាសន្ន​មក​ដឹកនាំ​រហូត​ដល់​ចុងរដូវ​កាល​។ បន្ទាប់​មក​ក្លឹ​ប​នឹង​រក​នៅ​គ្រូបង្វឹក​ផ្លូវការ​មួយ​មក​គ្រប់គ្រង​នៅ​រដូវក្តៅ​ខាង​មុខ​៕