Cristiano Ronaldo ទទូច​ឲ្យ Man Utd នាំ​យក​គ្រូបង្វឹក​ម្នាក់​នេះ​មក​ជំនួស Ole Gunnar Solskjaer នៅ Old Trafford

0

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់​ក្រុម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា ចង់បាន​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ លោក Luis Enrique ដើម្បី​ជំនួស​កន្លែង Ole Gunnar Solskjaer ជា​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​។ ម្ចាស់​ជើងឯក Premier League ២០ សម័យ​បាន​ចែកផ្លូវ​គ្នា​ជាមួយ​អ្នកចាត់ការ​សញ្ជាតិ​ន័​រវេ​ស បន្ទាប់​ពី​ចាញ់ Watford ៤-១ កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ក្របខ័ណ្ឌ Premier League ។

យោង​តាម​លោក Rob Dorsett របស់ Sky Sports បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo ជឿជាក់​ថា​អតីត​គ្រូបង្វឹក Barcelona គឺ​លោក Luis Enrique គឺជា​អ្នក​ជំនួស​ដ៏​ល្អ​បំផុត​សម្រាប់ Ole Gunnar Solskjaer នៅ Manchester United ។ គ្រូបង្វឹក​វ័យ ៥១ ឆ្នាំ​រូប​នេះ បាន​ដឹកនាំ​ក្រុម​អេ​ស្ប៉ា​ញ​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពានរង្វាន់ Euro ២០២០ និង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ UEFA Nations League ក្នុងឆ្នាំនេះ​៕