PSG ចង់បាន​ម្នាក់​នេះ​មក​ជំនួស Mbappe ប៉ុន្តែ​មិនមែន​ជា Haaland នោះ​ទេ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន El Nacional នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ក្លឹ​ប PSG បាន​កាត់​បន្ថយ​ការ​ចាប់អារម្មណ៍​ចំពោះ​ខ្សែប្រយុទ្ធ​ក្លឹ​ប Borussia Dortmund គឺ​កីឡាករ Erling Haaland ហើយ​។

ក្លឹ​ប​យក្ស​នៅ​បារាំង​មួយ​នេះ​បាន​សម្លឹង​ឃើញ​ខ្សែប្រយុទ្ធ​មួយ​ចំនួន​នៅ​ក្នុង​អំឡុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​នា​ពេល​ខាង​មុខ ដើម្បី​យក​មក​ជំនួស​ក​កន្លែង​របស់ Kylian Mbappe ដែល​អាច​នឹង​ផ្លាស់​ប្តូរ ទៅ Real Madrid​។

Haaland ស្ថិត​នៅ​ក្នុង​បញ្ជី​កីឡាករ​ដំបូង​ដែល PSG ចង់បាន ប៉ុន្តែ​ពួក​គាត់​បាន​ប្តូរ​ចិត្ត​ទៅ​ចាប់អារម្មណ៍​លើ​ខ្សែប្រយុទ្ធ​របស់​ក្លឹ​ប Fiorentina គឺ Dusan Vlahovic វិញ​។ ដោយ​គាត់​មាន​តម្លៃ​ខ្លួន​ប្រមាណ​តែ ៦៧​លាន​ផោន​ប៉ុណ្ណោះ​៕