លោក Pochettino ស្ថិត​នៅ​ក្នុង​ជម្រើស​ដំបូង​ដែល Man Utd នឹង​យក​មក​ធ្វើ​គ្រូបង្វឹក

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន The Mirror នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា លោក Mauricio Pochettino គឺជា​ជម្រើស​ទី​១ របស់​ក្លឹ​ប Manchester United ដែល​នឹង​ត្រូវ​យក​មក​ជំនួស​តំណែង​របស់ Ole Gunnar Solskjaer​។

ក្លឹ​ប​បិសាច​ក្រហម​កំពុង​ស្វែងរក​នៅ​គ្រូបង្វឹក​បណ្តោះអាសន្ន​ដើម្បី​មក​កាន់​តំណែង​រហូត​ដល់​ចប់​រដូវ​កាល​សិន ដោយ​ក្នុង​នោះ​រួម​មាន​លោក Laurent Blanc និង Julen Lopetegui ដែល​ស្ថិត​នៅ​ក្នុង​ជម្រើស​នេះ​។

បន្ទាប់​ក្លឹ​ប​នឹង​ស្វែងរក​នៅ​គ្រូបង្វឹក​អចិន្ត្រៃយ៍ មក​ជំនួស​កន្លែង Ole នៅ​រដូវក្តៅ​ក្រោយ​។ ហើយ​ក្នុង​នោះ​លោក Pochettino គឺ​ស្ថិត​នៅ​ក្នុង​ជម្រើស​ដំបូង​របស់​ក្លឹ​ប បើ​ទោះបីជា​គាត់​កំពុ​ងែ​ដឹកនាំ​ក្លឹ​ប PSG ក៏​ដោយ​៕