Real Madrid សម្លឹង​ឃើញ​ខ្សែការពារ​កំពុង​ឡើង​ជើង​ម្នាក់​របស់ Chelsea

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Marca បានអោយ​ដឹង​ថា ក្លឹ​ប​យក្ស Real Madrid កំពុងធ្វើការ​សម្លឹង​ខ្សែការពារ​របស់​ក្លឹ​ប Chelsea គឺ Antonio Rudiger ខណៈ​ពេល​ដែល​កុងត្រា​របស់​កីឡាករ​រូប​នេះ នឹង​ផុត​នៅ​ចុងរដូវ​កាល​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លឹ​ប Chelsea ក៏​កំពុង​នឹង​ពិភាក្សា​ជាមួយ​ខ្សែការពារ​រូប​នេះ ចំពោះ​កុងត្រា​ថ្មី​ផង​ដែរ ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​យ៉ាងណា​នោះ​ទេ ព្រោះថា​រូប​គាត់​ទាមទារ​អោយ​មានការ​តម្លើង​ប្រាក់​ពលកម្ម​៕