ភ្នំពេញ៖ នៅក្នុងការប្រកួតរវាងវិសាខា និងក្លឹបអាស៊ីអឺរ៉ុប ដោយក្រុមវិសាខាបានយកឈ្នះក្នុងលទ្ធផល ៦ទល់និង០។ ក្នុងនោះវិសាខា និងត្រូវឡើងទៅប៉ះបឹងកេតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Hun Sen Cup។
អ្វីដែលធ្វើអោយអ្នកទស្សនាមានការភ្ញាក់ផ្អើលនៅក្នុងជំនួសនេះ គឺថានៅនាទីទី ៨៣ ខាងវិសាខា បានប្តូរកីឡាករ កែវ សុខផេងចេញ និងជំនួសវិញដោយកីឡាករ កែវ សុខសិលា។ ដូចយើងដឹងហើយថា កែវ សុខសិលា គាត់លេងក្នុងតំណែងអ្នកចាំទី ប៉ុន្តែប្រកួតនេះ គឺប្តូរចូលក្នុងតំណែងខ្សែប្រយុទ្ធ៕


