យោងតាមលោក Tony Cascarino បានឱ្យដឹងថា លោក Brendan Rodgers «នឹងមានសង្ឃឹមច្រើន« ក្នុងការចូលកាន់តំណែងនៅ Manchester United ។ អតីតខ្សែប្រយុទ្ធនៅ Premier League អះអាងថា គ្រូបង្វឹក Leicester City នឹងទួលតួនាទីនេះ ប្រសិនបើ Ole Gunnar Solskjaer ត្រូវបានបណ្តេញចេញ។
អ្នកគាំទ្រក្រុម Manchester United បានជំរុញឱ្យក្លឹបបណ្តេញ Ole នៅរដូវកាលនេះ បន្ទាប់ពីមានទម្រង់លេងមិនល្អ។ បិសាចក្រហមត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍លើលោក Antonio Conte ប៉ុន្តែ Tottenham បានឆក់យកយ៉ាងលឿន ហើយបាននាំអ្នកចាត់ការសញ្ជាតិអ៊ីតាលីទៅកាន់ទីក្រុងឡុងដ៍។
Tony Cascarino ជឿជាក់ថាអ្នកចាត់ការ Leicester City នឹងមានឱកាសច្រើនក្នុងការផ្លាស់ទៅ Old Trafford ហើយបានគាំទ្រគាត់ឱ្យធ្វើដូច្នេះ។ នៅក្នុងកម្មវិធី TalkSPORT គាត់បាននិយាយថា៖ «ខ្ញុំដឹងថា Brendan នឹងទទួលយកការងារនេះ។ ប្រសិនបើ Brendan គាត់កំពុងស្តាប់ប្រហែលជានិយាយថា តើហេតុអ្វីបានជាអ្នកដឹង0x017d7’ ប៉ុន្តែដោយសារតែកំណត់ត្រារបស់គាត់ គឺស័ក្តិសមសម្រាប់មុខតំណែងនេះ។ ហើយការងារនៅ Leicester មិនមានគុណភាពដូចទៅនឹង Manchester United ទេ ព្រោះពួកគេធ្លាប់ជាក្លឹបបាល់ទាត់ដែលមិនគួរឱ្យជឿ និងបានធ្វើរឿងដ៏អស្ចារ្យ»។
«ការទាក់ទាញរបស់ Manchester United គឺអស្ចារ្យសម្រាប់អ្នកគ្រប់គ្រងគ្រប់រូប។ ឱកាសនោះគឺជាឱកាសល្អមួយក្នុងមួយជីវិតសម្រាប់ Brendan ដើម្បីក្លាយជាអ្នកចាត់ការក្លឹបដ៏អស្ចារ្យបែបនេះ»៕
សូមទស្សនាវីដេអូខាងក្រោម៖