ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ Manchester City គឺកីឡាករ Raheem Sterling ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករា ជាមួយនឹងទិដ្ឋភាពនៃកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍នៅក្នុងរដូវក្តៅ។
ទន្ទឹមនឹងនោះ អ្នកចាត់ការថ្មីរបស់ក្លឹប Catalan លោក Xavi ធ្លាប់បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករវ័យ ២៦ ឆ្នាំរូបនេះ ដែលកំពុងជួបការលំបាកជាច្រើន ក្រោមការដឹកនាំរបស់លោក Pep Guardiola នៅកីឡដ្ឋាន Etihad ។
យ៉ាងណាមិញ ប្រសិនបើកិច្ចព្រមព្រៀងសម្រេចបាន Sterling នឹងក្លាយជាកីឡាករអង់គ្លេសចុងក្រោយគេ ដែលចាកចេញពី Premier League៕