Zidane ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការងារ​ថ្មី

0

ក្លឹ​ប Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា មិន​ទាន់​បាន​ទាក់ទង​លោក Zinedine Zidane ទេ ខណៈ​ដែល​អ្នកចាត់ការ​ទូទៅ​ដែល​មានការ​វាយតម្លៃ​ខ្ពស់ នៅ​តែ​បន្ត​មាន​ទំនាក់ទំនង​ជាមួយ​ការងារ​នៅ Old Trafford ។

អតីត​គ្រូបង្វឹក​ក្រុម Real Madrid លោក Zinedine Zidane គឺជា​អ្នក​ប្រជែង​ឈានមុខ​គេ​ម្នាក់ ក្នុង​ការ​ជំនួស​តំណែង​លោក Ole Gunnar Solskjaer ដែល​អនាគត​របស់​គាត់​នៅ Man Utd កំពុង​ឡើង​កម្ដៅ​ខ្លាំង​។

បច្ចុប្បន្ន​នេះ Zidane បាន​ទំនេរ​ពី​ការងារ​បន្ទាប់​ពី​ចាក​ចេញពី​ទីក្រុង Madrid នៅ​រដូវក្តៅ ដែល​បាន​ផ្តល់​កំណត់​ត្រា​នៃ​ការ​ឈ្នះ​ពានរង្វាន់​របស់​គាត់ ហើយ​ច្បាស់​ណាស់​ថា គាត់​នឹង​ក្លាយជា​បេក្ខភាព​ទាក់ទាញ​កំពូល​សម្រាប់ United ប្រសិនបើ​ពួក​គេ​ចែកផ្លូវ​ជាមួយ Solskjaer ។

ប៉ុន្តែ​ក្លឹ​ប​បិសាច​ក្រហម មិន​ទាន់​បាន​ចូលរួម​ពិភាក្សា​ជាមួយនឹង​អ្នកចាត់ការ​សញ្ជាតិ​បារាំង​ទេ នេះ​បើ​តាម​អ្នកកាសែត Fabrizio Romano​។ ទោះជា​យ៉ាងណា វា​ត្រូវ​បាន​គេ​អះអាង​ផង​ដែរ​ថា Zidane មិន «​អស់សង្ឃឹម​» ក្នុង​ការ​ទទួលយក​សំណើរ​ពី Man Utd ឬ​ក្លឹ​ប​ផ្សេង​ទៀត​នោះ​ទេ​៕