កីឡាករ Tammy Abraham និយាយថាលោក Jose Mourinho បានបង្រៀនគាត់ឱ្យក្លាយជា «បិសាច» នៅពេលដែលគាត់អភិវឌ្ឍភាពឆេវឆាវរបស់ខ្លួន ក្រោមការដឹកនាំរបស់គ្រូបង្វឹក Roma ។
ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះ បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំងក្នុងអាជីពរយៈពេល ៥ ឆ្នាំរបស់គាត់នៅ Chelsea បន្ទាប់មក គាត់បានចុះហត្ថលេខាជាមួយ Roma ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
បច្ចុប្បន្ន គាត់បានក្លាយជាកីឡាករសំខាន់ក្នុងក្រុមរបស់លោក Mourinho រួចទៅហើយ នៅឯកីឡដ្ឋាន Stadio Olimpico ហើយគាត់និយាយថា អ្នកចាត់ការព័រទុយហ្គាល់រូបនេះហើយ បានជំរុញគាត់ឱ្យមានពន្លឺភ្លឺស្វាងឡើងវិញ។
គួរបញ្ជាក់ថា Abraham រកបានគ្រាប់បាល់ចំនួន ៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ២ លើកក្នុងការប្រកួត ១៧ លើកដំបូងរបស់គាត់នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុម Roma ដែលបច្ចុប្បន្នកំពុងឈរនៅលេខ ៦ ក្នុងតារាងក្របខ័ណ្ឌ Serie A៕