យោងតាមកាសែត Daily Mail ក្លឹប Newcastle United មានបំណងចង់បង្កើនឱកាសរបស់ពួកគេ ដើម្បីជៀសផុតពីការកាត់ចោលនៅរដូវកាលនេះ ដោយការចុះហត្ថលេខាលើកីឡាករមានគុណភាពមួយចំនួននៅក្នុងខែមករា។
ក្រុមសារិការព្រៃបានជួលអតីតគ្រូបង្វឹក Bournemouth លោក Eddie Howe ធ្វើជាអ្នកគ្រប់គ្រងថ្មីរបស់ពួកគេក្នុងសប្តាហ៍នេះ ហើយគ្រោងនឹងគាំទ្រគាត់នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។
Newcastle United ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាកររបស់ Manchester United ចំនួនបីនាក់ក្នុងខែមករា។ កីឡាករដែលនៅក្នុងបញ្ជីចង់បានរបស់ពួកគេ មានពាក្យចចាមអារ៉ាមថាជា Dean Henderson, Donny van de Beek និង Jesse Lingard ៕