Arsene Wenger សោកស្តាយ មិន​បាន​ធ្វើ​រឿង​នេះ​ជាមួយ Cristiano Ronaldo (​មាន​វី​ដេ​អូ​)

0

លោក Arsene Wenger បាន​បង្ហើប​ថា Cristiano Ronaldo អាច​ទៅ​ចូលរួម​ជាមួយ Arsenal ជំនួស​ឲ្យ Manchester United ក្នុង​ឆ្នាំ ២០០៣​។ អតីត​អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូប​នេះ ក៏​បាន​សារភាព​ថា​ការ​មិន​បាន​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​រូប​នេះ​គឺជា​ការ​សោកស្តាយ​ដ៏​ធំ​បំផុត​របស់​គាត់​។

Wenger ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នកចាត់ការ​ល្អ​បំផុត​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ Premier League​។ អតីត​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ​បាន​ចូល​ដឹកនាំ​ក្លឹ​ប Arsenal ក្នុង​ឆ្នាំ ១៩៩៦ និង​បាន​គ្រប់គ្រង​ក្លឹ​ប​អស់​រយៈពេល ២២ ឆ្នាំ មុន​ពេល​ចុះ​ចេញពី​តំណែង​នៅ​ឆ្នាំ ២០១៨ ។

កំឡុង​ពេល​លោក​ជា​គ្រូបង្វឹក​ក្រុម Arsenal លោក Wenger បាន​ដឹកនាំ​ក្លឹ​ប​ឈ្នះ​ពានរង្វាន់​ចំនួន ១៧ រួម​ទាំង​ពានរង្វាន់ Premier League ចំនួន​បី​។ អតីត​គ្រូបង្វឹក​វ័យ ៧២ ឆ្នាំ​រូប​នេះ​ក៏​ជា​អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ​ផង​ដែរ នៅ​ពេល​ដែល​ពួក​គេ​ឆ្លងកាត់​ពេញ​មួយ​រដូវ​កាល​មិន​ដែល​ចាញ់ ហើយ​ទទួល​បាន​រហស្សនាម​ថា ‘The Invincibles’ ក្នុង​ឆ្នាំ ២០០៤ ។

Arsenal បាន​ឈ្នះ​ជើងឯក Premier League ក្នុង​រដូវ​កាល ២០០៣-២០០៤ ខណៈ​ពេល​ដែល​មិន​ស្គាល់​ភាព​ចាញ់​។ ការ​ឈ្នះ​ពាន​ជា Invincibles ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សមិទ្ធិ​ផល​ដ៏​ធំ​បំផុត​មួយ​របស់​លោក Wenger ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​។

មនុស្ស​ម្នាក់​ដែល​ខកខាន​ឱកាស ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុម​ប្រវត្តិសាស្ត្រ​គឺ Ronaldo​។ លោក Wenger បាន​បង្ហើប​ថា Arsenal ជិត​នឹង​ចុះហត្ថលេខា​លើ​កីឡាករ​អន្តរជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ពី Sporting Lisbon មុន​ពេល​ដែល​គាត់​បាន​ចូលរួម​ជាមួយ Manchester United នៅ​រដូវក្តៅ​ឆ្នាំ ២០០៣ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ Ronaldo នឹង​មិន​មានការ​សោកស្ដាយ​ច្រើន ចំពោះ​ការ​មិន​បាន​ចូលរួម​ជាមួយ​ក្រុម Arsenal ខណៈ​ដែល​គាត់​បាន​បន្ត​ទទួល​បាន​ភាព​ជោគជ័យ​ដ៏​សំខាន់​ជាមួយ​ក្រុម Manchester United ។ គាត់​បាន​ជួយ​បិសាច​ក្រហម​ឈ្នះ​ពាន​ប្រាំបួន មុន​ពេល​ចូលរួម​ជាមួយ Real Madrid ក្នុង​ឆ្នាំ ២០០៩៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖