ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ទាក់ទងទៅនឹងបុរសម្នាក់ឈ្មោះ វង់ សុធា ដែលតែងតែជេរប្រមាទអ្នកជិតខាង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ សហការណ៍ជាមួយនឹងសាលាសង្កាត់ចតុមុខ ចុះទៅហៅឈ្មោះ វង់ សុធា ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ៣១៨E១ហ្សេត ផ្លូវព្រះមុន្នីវង្ស ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធក្នុងករណី ជេប្រមាទអ្នកជិតខាងអំពីទំនាស់បញ្ហាផ្លូវដើរ ឲ្យមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការអប់រំ និងធ្វេីកិច្ចសន្យាណែនាំកុំឲ្យមានការជេរប្រមាថបន្តទៅមុខទៀត ក្រោយពីធ្វើកិច្ចសន្យារួចហើយភាគីជនបង្ករ និង ភាគីដែលមានលំនៅដ្ឋានក្បែរនោះបានសម្រុះសម្រួលគ្នា បញ្ចប់រឿង ៕