កីឡាករ Edinson Cavani របស់ Manchester United បានផ្ញើសារទៅកាន់អ្នកចាត់ការ Ole Gunnar Solskjaer ដោយទទូចថា មានតែរូបគេ និង Cristiano Ronaldo ប៉ុណ្ណោះ ទើបអាចដឹកនាំក្រុមជួរមុខរបស់ក្លឹបជាមួយគ្នា។
ជាការពិតណាស់ Cavani បានជួបការលំបាកជាច្រើន ចាប់តាំងពីកំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ ត្រលប់មកទឹកដី Old Trafford វិញ ខណៈដែលកុងត្រារបស់គេជិតផុតកំណត់ផងនោះ។
បច្ចុប្បន្ន Cavani កំពុងសម្រាកព្យាបាលរបួសសរសៃពួរ ប៉ុន្តែរូបគេចង់បង្កើតភាពជាដៃគូជាមួយ Ronaldo នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ដូចដែលបានដកស្រង់ដោយ ESPN កីឡាករ Cavani បាននិយាយថា៖ «វាពិតជារីករាយ ទាំងខ្ញុំ និង Ronaldo ដោយតារាបាល់ទាត់រូបនេះ មានភាពអស្ចារ្យខ្លាំងណាស់នៅក្នុងអាជីពរបស់គាត់»។
«ហើយការឃើញពីរបៀបដែលគាត់ប្រឈមមុខនឹងការហ្វឹកហាត់ពីមួយថ្ងៃទៅមួយថ្ងៃ គឺជាសេចក្តីរីករាយដោយស្មោះ។ គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់ដែលខ្ញុំបានលេងជាមួយ ហើយដែលធ្វើឱ្យមានការកោតសរសើរចំពោះគាត់»៕