ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញ ធ្វើការអប់រំ និងធ្វើកិច្ចសន្យា ដល់ក្មេងទំនើង ចំនួន ១៣នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ ប្រដេញគ្នា កែច្នៃបំពង់ស៊ីមាំងខុសលក្ខណៈបច្ចេកទេស បង្ករការរំខានដល់អ្នកដទៃ នៅក្នុងភូមិសាស្ត្រ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
តាមការឲ្យដឹងពី លោកឧត្ដមសេនីត្រី ជួន សួរ ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ៖ ក្មេងទំនើងទាំង ១៣នាក់នេះ មាន ៖ ១. ឈ្មោះ ធឿយ លាភ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិត្របែក សង្កាត់និងស្បូវ ក្រុងសំរោង/២.ឈ្មោះ មូល រក្សា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង /៣.ឈ្មោះ បៀន ពេទ្យ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិត្របែក សង្កាត់និងស្បូវ ក្រុងសំរោង /៤.ឈ្មោះ ឡាយ អូនុង ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង /៥.ឈ្មោះ បិន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល /៦.ឈ្មោះ ចាន់ សុជា ភេទប្រុស អាយុ១៩ឆ្នាំទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល /៧.ឈ្មោះ ប្លង់ យាត ភេទប្រុស អាយុ២០ឆ្នាំទីលំនៅភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល /៨.ឈ្មោះឃួន ឡានតា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល /៩.ឈ្មោះ ផល សាវុធ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល /១០.ឈ្មោះលាភ លីហៀង ភេទ ប្រុស អាយុ១៨ឆ្មាំទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយ អំពិល /១១.ឈ្មោះចាន់ ហៀប ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល/១២.ឈ្មោះផល វិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល/១៣.ឈ្មោះឆាន គឹមឆាយ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានសំដែងនូវការសោកស្តាយ ចំពោះសកម្មភាពរបស់ក្មួយៗទាំងនេះ ដែលជាទំពាំងស្នងប្ញស្សី សម្រាប់ប្រទេសជាតិ បែរជានាំគ្នាយកពេលវេលាដ៏មានតម្លៃទៅធ្វើអំពើអបាយមុខ មិនគប្បីដែលសង្គមគេស្អប់ខ្ពើម ។ ដែលគួរណាស់តែក្មួយៗ យកពេលវេលាទៅសិក្សារៀនសូត្រ ឬក៏ជួយកិច្ចការងារឪពុកម្តាយនៅផ្ទះ ។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានណែនាំដល់ក្មួយប្រុស ទាំង ១៣នាក់ មិនត្រូវប្រព្រឹត្តនូវសកម្មភាពណាមួយដែលសង្គមស្អប់ខ្ពើម គឺត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ត្រូវធ្វើជាកូនល្អ មិត្តល្អ និងសិស្សល្អ និងត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងកសាងសង្គមគ្រួសារ និងប្រទសជាតិឲ្យមានការរីកចម្រើន ។
ក្រោយពីលោកឧត្តមសេនីយ៍ស្នងការ បានធ្វើការអប់រំណែនាំហើយ ក្មេងទំនើង ទាំង ១៣នាក់ បានធ្វើកិច្ចសន្យា និងបញ្ឈប់មិនឲ្យមានមុខជាលើកទី២ទៀត មិនដូច្នោះទេ និងអនុវត្តតាមវិធានការរដ្ឋបាល រួចមកក៏បានប្រគល់ជូនឪពុក ម្តាយ និងអាណាព្យាបាល យកទៅធ្វើការអប់រំបន្ត៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ-Oddar Meanchey provincial police