ក្លិប Rangers កំពុងកំណត់គោលដៅអ្នកចាត់ការរបស់ក្រុម Swansea លោក Russell Martin ជាគ្រូបង្វឹកថ្មីបន្ទាប់ពី Steven Gerrard នឹងត្រៀមទទួលយកការផ្តល់ជូនរបស់ Aston Villa ដើម្បីក្លាយជាអ្នកគ្រប់គ្រងថ្មីរបស់ពួកគេផងដែរ។
ទន្ទឹមនឹងនោះ ក្លឹបយក្សនៅស្កុតលែនមួយនេះ បានធ្វើការពិភាក្សារួចរាល់ហើយ ជាមួយអតីតខ្សែការពារសញ្ជាតិស្កុតឡេន វ័យ ៣៥ ឆ្នាំរូបនេះ ដែលធ្លាប់ជាកីឡាករខ្ចីជើងនៅ Rangers ហើយក៏ជាកន្លែងដែលបានផ្សារភ្ជាប់ទំនាក់ទំនង និងអនុស្សាវរីយ៍ដ៏ល្អជាច្រើនរបស់គេនៅទីនេះ។
គួរបញ្ជាក់ថា Martin នឹងក្លាយជាជម្រើសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ វាហាក់ដូចជាកាលដែល Gerrard មកកាន់តំណែង ក្នុងនាមជាអ្នកគ្រប់គ្រងវ័យក្មេងបំផុតដែលបាននាំយកពានរង្វាន់មកឱ្យ Rangers វិញម្ដងទៀត។
ជាការពិតណាស់ Rangers បានរីករាយនឹងការរស់ឡើងវិញក្រោមការដឹកនាំរបស់អតីតប្រធានក្រុម Liverpool លោក Gerrard ដែលនេះជាមូលហេតុដែល Villa ចង់អោយគាត់ត្រលប់មកលេងបាល់ទាត់អង់គ្លេសវិញក្នុងនាមជាអ្នកជំនួស បន្ទាប់ពីពួកគេបានបណ្តេញលោក Dean Smith ចេញ៕