ថ្ងៃ​ដំបូង​របស់ Xavi ក្នុង​នាម​ជា​គ្រូបង្វឹក​នៅ Barcelona

0

នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ៩ ខែវិច្ឆិកា​នេះ គេ​បានឃើញ Xavi Hernandez ចាប់ផ្តើម​អាណត្តិ​របស់​គាត់​ជា​គ្រូបង្វឹក​របស់ Barcelona មួយ​ថ្ងៃ​បន្ទាប់​ពី​គាត់​ត្រូវ​បាន​បង្ហាញ​នៅ Camp Nou ជា​អ្នក​ស្នង​តំណែង​របស់ Ronald Koeman ។

មាន​កីឡាករ​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ ដែល​បាន​បង្ហាញខ្លួន​សម្រាប់​ការ​ហ្វឹកហាត់​នៅ​ថ្ងៃ​អង្គារ នៅ​ឯ​ទីលាន​ហ្វឹកហាត់​របស់​ក្លឹ​ប ខណៈ​ដែល​មានការ​សម្រាក​អន្តរជាតិ រួម​ជាមួយនឹង​ការ​របួស​ជា​ច្រើន​។

ក្នុង​ឱកាស​នោះ Xavi បាន​និយាយ​ពាក្យ​មួយ​ឃ្លា​ទៅ​កាន់​កូនក្រុម​ថា «​អ្នក​ត្រូវ​តែ​ជឿជាក់​លើ​ខ្លួនឯង » យើង​គួរតែ​មាន​មោទនភាព​ក្នុង​ការ​នៅ​ក្លឹ​ប​ដូច​ជា Barcelona ហើយ​ថា​ក្រុម​នេះ​តែងតែ​មានការ​ប្រកួតប្រជែង​។

ទន្ទឹម​នឹង​នោះ ប្រធាន​ក្លឹ​ប Barcelona លោក Joan Laporta ក៏​បាន​ថ្លែង​សារ​ទៅ​កាន់​កីឡាករ​ផង​ដែរ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ផ្លាស់​ប្តូរ​គ្រូបង្វឹក​គឺ​ដោយសារ​តែ​ទម្រង់​លេង​មិនល្អ​ដែល​ក្រុម​បាន​បង្ហាញ ហើយ​ថា​មិន​មាន​អារម្មណ៍​វិជ្ជមាន​ចេញពី​បន្ទប់​ស្លៀកពាក់​នោះ​ទេ​។

Laporta បាន​បញ្ជាក់​ថា​៖ «​យើង​បាន​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ប្រយុទ្ធ ដើម្បី​ដណ្តើម​យក​ពាន​ទាំងអស់​» ៕