កីឡាករ Edinson Cavani របស់ក្រុមបិសាចក្រហម Manchester United បានបញ្ជាក់ថាគាត់មានរបួសតាំងពីដើមរដូវកាលមកម្ល៉េះ។
ខ្សែប្រយុទ្ធអ៊ុយរុហ្គាយវ័យ ៣៤ ឆ្នាំរូបនេះ ត្រូវបានអ្នកចាត់ការ Ole Gunnar Solskjaer ដាក់ឲ្យបង្ហាញខ្លួនតែពីរលើកប៉ុណ្ណោះ ក្នុងរដូវកាលថ្មីនេះ ដែលត្រូវបានគេរិះគន់ថា Cavani មិនបានលេងទៀតទេ។
ប៉ុន្តែ Solskjaer មានហេតុផលដោយបានបញ្ចុះបញ្ចូល Cavani ឱ្យបន្តនៅ Old Trafford សម្រាប់យុទ្ធនាការលើកទីពីរ និងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំបន្ថែមទៀតនៅក្នុងខែឧសភា។
ក្នុងបទសម្ភាសជាមួយកាសែតក្នុងស្រុក El Observador ពេលបំពេញកាតព្វកិច្ចអន្តរជាតិ ខ្សែប្រយុទ្ធរូបនេះ បានពន្យល់ថា៖ «បញ្ហាគឺបែបនេះ ។ មុនពេលចាប់ផ្ដើមរដូវកាល ខ្ញុំមានភាពមិនស្រួលនៅត្រង់សរសៃពួរ»៕