Barcelona ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតារាឆ្នើម Manchester City ជាច្រើននាក់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ពាក្យចចាមអារ៉ាមទាំងនោះត្រូវបានបញ្ចញដោយអ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola ដែលអះអាងថាក្លឹបយក្សកាតាឡាននៅតែជាក្លឹបដ៏ទាក់ទាញដែលអាច «ធ្វើអ្វីគ្រប់យ៉ាងបាន តាមដែលពួកគេចង់បាន» ។
អ្នកចាត់ការវ័យ ៥០ឆ្នាំរូបនេះ បានលើកឡើងថា កីឡាករមួយចំនួនអាចនឹងចាកចេញពីកីឡដ្ឋាន Etihad បន្ទាប់ពីពួកគេមិនសូវបានបង្ហាញខ្លួនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ គាត់បាននិយាយថា៖ «យើងមានកីឡាករគ្រប់គ្រាន់ហើយ ដូច្នេះអ្នកដែលមិនសូវបានលេងសូមកុំខឹង»។
បន្ទាប់មក Guardiola បាននិយាយអំពីការចាប់អារម្មណ៍របស់ Barcelona លើកីឡាករ Manchester City ពីរបីនាក់ ដោយបានបើកភ្លើងខៀវសម្រាប់ការផ្ទេរដ៏មានសក្តានុពលនេះ។ គាត់បាននិយាយថា៖ «យើងមានការងារច្រើនដែលត្រូវធ្វើ ប៉ុន្តែប្រសិនបើ Barcelona ចាប់អារម្មណ៍លើកីឡាកររបស់យើង ខ្ញុំជឿជាក់ថាពួកគេអាចយកទៅបាន។ Barcelona គឺជាក្លឹបដ៏គួរឱ្យទាក់ទាញបំផុតមួយ»។
អ្នកចាត់ការក្រុមមេឃខៀវរូបនេះ ក៏ត្រូវបានសាកសួរផងដែរ ថាតើកីឡាករណាខ្លះដែលអាចចាកចេញពីកីឡដ្ឋាន Etihad ទៅកាន់ទឹកដី Camp Nou នាពេលខាងមុខនេះ។ គាត់ឆ្លើយយ៉ាងឆ្លាតវៃថា៖ «ខ្ញុំមិនដឹងទេ ហើយច្បាស់ណាស់ទោះបីខ្ញុំដឹង ក៏មិនប្រាប់អ្នកអំពីរឿងនេះដែរ»៕
សូមទស្សនាវីដេអូខាងក្រោម៖