បង្ខំ​រំលោភ​មិន​បាន​! ខ្លាច​បែក​ការណ៍​ច្រាន​ទម្លាក់​ទឹក និង​ចុះ​ទៅ​ចាប់​ក្បាល​ច្រ​មុ​ច​ទឹក ១៥​នាទី​ទៀត ព្រោះ​ខ្លាច​មិន​ស្លាប់

0

ព្រៃវែង ៖ ដោយ​មានការ​ដឹកនាំ​បញ្ជារ​ផ្ទាល់​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង កម្លាំង​ជំនាញ​ខេត្ត និង​ស្រុក​សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ នាយកដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ត្រ និង​ដោយ​មានការ​សម្របសម្រួល​ពី ឯកឧត្តម គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តព្រៃវែង បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ យ៉ែ​ម សុ​ផែន ភេទ ប្រុស អាយុ ២០ ឆ្នាំ ពី​បទ​ប៉ុនប៉ង​រំលោភ​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ ផល ផានិត ភេទ ស្រី អាយុ ១២ ឆ្នាំ​នៅ​ភូមិ​ទួល​ជៃ​ឃុំ​ព្រះស្ដេច កាលពី​យប់​ថ្ងៃ ៦ ខែវិច្ឆិកា ឆ្នាំ​២០២១​។ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា​នៅ​តាម​ផ្លូវ​ក្បែ​ផ្ទះ​ជន​រង​គ្រោះ​ខ្លួន​ក៏​បាន​លួងលោម​បបួល​ក្មេង​នោះ​អោយទៅ​កន្លែង​ជប់លៀង​ជាមួយ​ខ្លួន ពេល​ដល់​កន្លែង​ស្ងាត់​ចុះ​ពី​ផ្លូវ​ទៅ​កន្លែង​កើតហេតុ ពេល​នោះ​ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​ចាប់​ជន​រង​គ្រោះ​បំណង​រំលោភ ប៉ុន្តែ​ជន​រង​គ្រោះ​ខំ​រើ​បំរាស់​។ ទើប​ជនសង្ស័យ​ខ្លាច​បែក​ការណ៍​ក៏​ច្រាន​ជន​រង​គ្រោះ​ទម្លាក់​ទឹក​ទៅ ហើយ​ខ្លួន​ក៏​លោត​ចុះ​ទៅ​សង្កត់​ក្បាល​ច្រ​មុ​ច​ទឹក​ប្រហែល 15​នាទី ជនសង្ស័យ​គិត​ថា​ជន​រង​គ្រោះ​ស្លាប់​ហើយ ក៏​បាន​ធ្វើ​ដំណើ​ត្រឡប់​មក​ផ្ទះ​វិញ​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕