យោងតាមកាសែត Daily Mail បានឱ្យដឹងថា Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាដឹកនាំការបះបោរក្នុងបន្ទប់ស្លៀកពាក់ប្រឆាំងនឹងអ្នកចាត់ការ Ole Gunnar Solskjaer នៅ Manchester United ។
មនុស្សជាច្រើនបានចោទសួរពីតំណែងរបស់ Solskjaer ជាគ្រូបង្វឹក Manchester United ក្នុងមួយរយៈពេលចុងក្រោយនេះ។ យ៉ាងណាមិញ បិសាចក្រហមគ្រោងនឹងទុកអ្នកចាត់ការន័រវេសរូបនេះ ឲ្យដឹកនាំក្រុមយ៉ាងហោចណាស់រហូតដល់ចប់រដូវកាល។
ទោះបីជាយ៉ាងណាក៏ដោយ ផែនការរបស់បិសាចក្រហម ត្រូវបានដាក់នៅក្រោមការសង្ស័យ បន្ទាប់ពីចាញ់ Liverpool និង Manchester City នៅក្នុងផ្ទះរបស់ខ្លួនឯង។ បិសាចក្រហមបានរងបរាជ័យយ៉ាងអាម៉ាស់ ៥-០ ទល់នឹងក្រុមរបស់លោក Jurgen Klopp កាលពីខែមុន។ ពួកគេក៏បានចាញ់ ២-០ លើគូប្រជែង Derby របស់ពួកគេកាលពីថ្ងៃសៅរ៍។
Ronaldo ត្រូវបានគេនិយាយថា មានការភ្ញាក់ផ្អើលចំពោះការធ្លាក់ចុះស្តង់ដារនៅក្លឹប ចាប់តាំងពីគាត់បានចាកចេញទៅ Real Madrid កាលពី ១២ ឆ្នាំមុន។ Bruno Fernandes គឺជាកីឡករ Manchester United ម្នាក់ទៀតដែលកំពុងមានការខកចិត្តនឹង Solskjaer ។ កីឡាករ Playmaker ជឿជាក់ថាគាត់មិនទទួលបានការណែនាំគ្រប់គ្រាន់ពីអ្នកបច្ចេកទេសរបស់អ្នកចាត់ការសញ្ជាតិន័រវេសរូបនេះ និងបុគ្គលិកបង្វឹករបស់គាត់ទេ។
កីឡាករមួយចំនួនរបស់ Manchester United ក៏ត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តនឹងរបៀបដែល Donny van de Beek ត្រូវបាន Solskjaer ប្រើប្រាស់។ កីឡាករសញ្ជាតិហូឡង់រូបនេះបានលេងត្រឹមតែ ១៥៤ នាទីប៉ុណ្ណោះសម្រាប់បិសាចក្រហមក្នុងរដូវកាលនេះ។
ខណៈដែលសម្ពាធនៅតែបន្តកើតមានលើលោក Solskjaer ក្រុម Manchester United ត្រូវបានគេនិយាយថាកំពុងពិចារណាយ៉ាងខ្លាំងក្នុងការបណ្តេញ Solskjaer ចេញ៕