Paul Merson អះអាង​ថា Man Utd មិន​មាន​ល្បឿន​គ្រប់​គ្រាប់​សម្រាប់ Counter-Attacking

0

អតីត​ខ្សែបម្រើ​ក្រុម Arsenal លោក Paul Merson ជឿជាក់​យ៉ាង​មុតមាំ​ថា Manchester United នឹង​ល្អ​ប្រសើ​ប្រសិនបើ​មិន​ដាក់ Cristiano Ronaldo នៅ​ក្នុង​ជម្រើស ១១​នាក់​ដំបូង ។

យោង​តាម Merson ក្លឹ​ប Manchester United បាន​ព្យាយាម​ប្រើប្រាស់​ទម្រង់​លេង​វាយបក ខណៈ​ដែល Cristiano Ronaldo មិន​បាន​ប្រឹងប្រែងរ​ត់ទៅ​មុខ​។

ថ្លែង​ទៅ​កាន់ Soccer Saturday លោក Paul Merson បាន​និយាយ​ថា​៖ «​ខ្ញុំ​ផ្ទាល់​គិត​ថា Man Utd គឺជា​ក្រុមបាល់ទាត់​ដែល​ល្អ ប្រសិនបើ​គ្មាន Cristiano Ronaldo ។ ពួក​គេ​មាន​ល្បឿន​វាយបក​លឿន​កាលពី​ឆ្នាំ​មុន ហើយ​ឥឡូវនេះ Ronaldo មិន​មាន​ល្បឿន​លឿន​ដូច​មុន​ទៀត​នោះ​ទេ​»​។

Paul Merson ក៏​បាន​អះអាង​ដែរ​ថា មិន​មានការ​ធានា​អំពី Manchester United នឹង​មាន​រដូវ​កាល​ដ៏​ជោគជ័យ​ជាមួយ Cristiano Ronaldo នៅ​ក្នុង​ក្រុម​របស់​ពួក​គេ​នោះ​ទេ​។ គាត់​បាន​បន្ថែម​៖ «​តើ​អ្វី​ជា​ចំណុច​សំខាន់​ក្នុង​ការ​មាន​ខ្សែប្រយុទ្ធ​រកបាន ២០ គ្រាប់​ក្នុង​មួយ​រដូវ​កាល ប្រសិនបើ​អ្នក​មិន​ឈ្នះ​អ្វី0x017d7 វា​ដូច​ជា Harry Kane នៅ Spurs អ​ញ្ចឹ​ង​។ ការ​ដែល​ខ្សែប្រយុទ្ធ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់ មិន​ធានា​ថា​អ្នក​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​នោះ​ទេ​»៕